ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់នៅកសិដ្ឋានភ្ញាស់ និងស្រះចិញ្ចឹមត្រីលោក ហង់ ហ៊ាង ស្ថិតក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតលើផ្ទៃដី ០២ហិចតា មាន១៥ស្រះ ជាកសិដ្ឋានភ្ញាស់កូនត្រីបាន ២,៥០០,០០០ក្បាលក្នុង១ឆ្នាំ និងមានចិញ្ចិមត្រីឆ្ពិន ទីឡាប់យ៉ា ត្រីក្រាញ់ ត្រីប្រា ត្រីកន្ធ និងកង្កែប ដែលអាចរកចំណូលបាន ១៧៥លានរៀលក្នុង១ឆ្នាំ។ បន្ទាប់មកគណៈប្រតិភូបានទៅទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សាប់ សារុន ស្ថិតក្នុងភូមិព្រៃដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ស្ថិតលើផ្ទៃដី១០ហិកតា មាន ០៦ស្រះ ដែលមួយស្រះៗទទួលទិន្នផលបាន ០១តោនកន្លះក្នុង១ឆ្នាំ តំម្លៃជាមធ្យម៣០ដុល្លាក្នុងមួយគីឡូ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន